ភ្លៀងខ្យល់កំណាច កំទេចរោងការពេលម៉ោងភ្ញៀវ VIDEOS

កំពុងស្ពឺ៖
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នេះ រោងអាពាហ៍ពិពាហ៍ពីរកន្លែងត្រូវបាន ភ្លៀង និងខ្យល់បោកបក់យ៉ាងខ្លាំង
ធ្វើឲ្យប៉ើងរោងការរប៉ាតរប៉ាយ ជាមួយទឹកភ្លៀងលិចជោកជាំ កំឡុងម៉ោងភ្ញៀវពិសារអាហារ។
យោងទៅតាម Facebook Account ឈ្មោះ Sirey Sokhom បានសរសេរថា “ដល់ម៉ោងទទួលភ្ញៀវ ខ្យល់មកកំទេចរោងការទាំងពីរបាក់អស់! ដែលកន្លែងផ្សេងៗគ្នា មួយនៅដី ឈួនគឹមសាន្ត ចំណតរថយន្តកំពង់ស្ពឺ មួយទៀតនៅភូមិ ស្វាយក្រវ៉ាន់ ខាងត្បូងសាលាខេត្ត នៅទីរួមខេត្តតែម្តង។ ទី១៥~មិនា~២០១៨"

សូមចូលរួមសោកស្តាយផង។ ធម្មជាតិប្រែប្រួលមិនទៀង ពិបានស្មានណាស់។







No comments: