Header Ads


៥ ចំណុចដែលម្ចាស់យានយន្តគ្រប់រូបគួរមិនរំលងពីឧបករណ៍ECO-PLASMA

http://toemvathrath168.blogspot.com/2018/03/eco-plasma.html

សព្វ​ថ្ងៃ​នេះ​គ្រប់​បណ្តា​ប្រទេស​លើ​សកលលោក​ ​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំងក្លា​​ទៅលើ បញ្ហាផ្សែង​ពុល​ដែលបណ្តាល​មក​​ពី​​ សកម្មភាពផ្សេងៗរបស់មនុស្ស ជាពិសេសផ្សែង​ពុល​ដែល​ចេញ​ពីយានយន្ត។  ​បញ្ហា​ផ្សែង​ពុល​ដែល​ចេញ​ពីយានយន្តនេះ​ ត្រូវបាន​ក្រុមហ៊ុនផ្សេងៗ លើពិភពលោកខិតខំស្រាវជ្រាវ និង ផលិតឧបករណ៍​ដើម្បីយកមកបំពាក់លើ​យានយន្ត និងម៉ាស៊ីនផ្សេងៗ​ គ្រប់ធុន។

ក្នុង​នោះមាន​ក្រុមហ៊ុនកូរ៉េ​មួយ​ឈ្មោះ Korea Rare MetalCo., Ltd បានធ្វើការសិក្សាស្រាវជ្រាវ ផលិត​ឧបករណ៍ ECO-PLASMAនិង ធ្វើការពិសោធ​ជា​ច្រើន​ដង​ អស់​រយៈពេល ១៧ឆ្នាំ​។ គូសបញ្ជាក់ផងដែរ ឧបករណ៍ ECO-PLASMA ត្រូវទទួលស្គាល់ដោយ ISO 9001 និង ISO 14001 ព្រោះឧបករណ៍ ECO-PLASMA នេះបានរួមចំនែក​ជួយដល់បរិស្ថាននៃភពផែនដីឲ្យមាន​ភាពស្រស់បំព្រង។

ឥឡូវនេះ Korea Rare MetalCo., Ltd បានបង្កើន​ក្រុមហ៊ុន​សាខា​​នៅ​ក្នុងប្រទេសកម្ពុជា​ ដែលមានឈ្មោះថា CAMKRM Co., Ltd. 
អត្ថប្រយោជន៍នៃឧបករណ៍​នេះគឺ
១. កាត់បន្ថយផ្សែងខ្មៅដែលចេញពីម៉ាស៊ីន ជួយដល់បរិស្ថាន
ផ្សែងខ្មៅដែល​ចេញពីយានយន្ត បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស និងបរិស្ថានយ៉ាងខ្លាំង​។​ ប៉ុន្តែនៅពេលដែលយានយន្តនោះ​បានបំពាក់ ECO-PLASMA នេះហើយ ផ្សែងត្រូវបានកាត់បន្ថយស្ទើតែលែងមាន។

២. បង្កើនសន្ទុះ​យានយន្ត​ឲ្យស្ទុះ​ខ្លាំង
យានយន្ត​គ្រប់ប្រភេទ​តែងតែ​​ស្ទុក ព្រោះតែប្រេងដែលប្រើប្រាស់នោះ​មិនបានធ្វើ​ឲ្យមានចំហេះខ្លាំង បណ្តាល​ឲ្យកម្លាំងម៉ាស៊ីន​ខ្សោយ។ នៅពេលបំពាក់ ECO-PLASMA ចូលទៅ កម្លាំងម៉ាស៊ីន​កើនសន្ទុះ​ខ្លាំង។

៣. ម៉ាស៊ីនដំណើរការ​ធូរស្ងប់ល្អ
ជាទូទៅយានយន្ត​នៅពេលយើង​ធ្វើការជុំម៉ាស៊ីន​ និងការបញ្ឆេះ វាមានការរអាក់រអួល​ ស្លុកៗ តែនៅពេលបំពាក់ ECO-PLASMA​ ហើយ ការជុំម៉ាស៊ីន​ និងការបញ្ឆេះ វាមានដំណើរការល្អ។

៤. កាតបន្ថយ​រំញ័រ​របស់ម៉ាស៊ីន​
យានយន្តនៅពេល​យើងបញ្ឆេះ ឬដំណើរ​ម៉ាស៊ីន វាតែងតែញ័រទាំងតួឡាន ទាំងម៉ាស៊ីន តែនៅពេលបំពាក់ ECO-PLASMA​​ ចូលទៅ​ហើយ ម៉ាស៊ីនដំណើរការ​ស្ងាត់ បាត់ញ័រ បាត់កន្ត្រាក់។

៥. អត្ថប្រយោជន៍​បន្ថែម​ ជួយកាត់​បន្ថយ​ការប្រើប្រាស់​សាំងម៉ាស៊ូត​
យានយន្តដែលស៊ីប្រេងច្រើន វាបណ្តាលមកពីយានយន្ត​នោះ​ប្រើប្រាស់ប្រេង​​មិនសុទ្ធ (ប្រេងសព្វថ្ងៃមានម៉ូលេគុលមិនសុទ្ធ) ជាហេតុធ្វើឲ្យមានចំហេះមិនសព្វ​ ប៉ុន្តែ​ពេលបំពាក់ ECO-PLASMA​ ហើយ  វាធ្វើឲ្យមានចំហេះសព្វ​​ ដូច្នេះ កាលណាចំហេះសព្វ ម៉ាស៊ីនស្ទុះខ្លាំង ការប្រើប្រេងត្រូវ​បានកាត់បន្ថយ។











អាស័យដ្ឋាន៖
- ផ្ទះលេខ ១៩ ផ្លូវលេខ ៣៣៤ សង្កាត់បឹងកេងកង ១ ខណ្ខចំការមន ភ្នំពេញ
- 023-22-17-29/ hotline: 023-22-82-82
- Email: ecocamkrmcompany@gmail.com

No comments:

Powered by Blogger.